Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដីពី ការ​ដាក់​បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន និង​តំបន់​ជុំវិញ ជា​តំបន់​រ៉ាមសារ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី ការ​ដាក់​បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន និង​តំបន់​ជុំវិញ ជា​តំបន់ រ៉ាមសារ ដែល​រៀប​ចំ​ឡើង​ដោយ​នាយកដ្ឋាន អភិរក្ស​តំបន់​ដីសើម​ទឹកសាប នៃ​អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និង​អភិរក្ស​ធម្មជាតិ ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ កម្មវិធីប្រចាំ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេសចរណ៍ អាជ្ញាធរទន្លេសាប គណៈកម្មាធិកាជាតិទន្លេមេគង្គកម្ពុជា រដ្ឋបាលជលផល តំណាងក្រសួងបរិស្ថានជប៉ុន អង្គការជីវិតសត្វស្លាបជប៉ុន អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត អង្គការជាតិ និងអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណង៖ ១) ចែករំលែកព័ត៌មានអំពីអនុសញ្ញាអន្តរជាតិការពារតំបន់ដីសើមរ៉ាមសារ និងសក្តានុពលតំបន់ដីសើមក្នុងប្រទេសកម្ពុជា ២) រាយការណ៍ពីវឌ្ឍនភាពនៃដំណើការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារ ៣) ពិភាក្សា និងទទួលអនុសាសន៍បន្ថែមពីអ្នកពាក់ព័ន្ធលើដំណើរការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែន និងតំបន់ជុំវិញ ជាតំបន់រ៉ាមសារទី៥ របស់ប្រទេសកម្ពុជា៕

Hits: 2450