Developed by Khmer Focus

កិច្ចប្រជុំលើកទី១ របស់គណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ (ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួងធនធានទឺក និងឧតុនិយម ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង រៀបចំ​កិច្ចប្រជុំ​កំពូល​គណៈ​កម្មការ​ទន្លេ​មេគង្គ​លើក​ទី៣ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី១ របស់​គណៈ​កម្មការ​រៀបចំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី៣ នៅទីស្តីការ​ក្រសួង​ធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមេសា ខាងមុខ នៅទីក្រុងសៀមរាប ឱ្យបានល្អប្រសើរ៕

Hits: 1231