Developed by Khmer Focus

កិច្ចប្រជុំស្ដីពី ការ​ចាប់​ផ្តើម​អនុវត្ត​ន៍គម្រោងរូមចំនួន០២ ដែលទ្រទ្រង់ថវិកាដោយ ទីភ្នាក់​ងារ​អភិវឌ្ឍន៍អាល្លឺម៉ង់ (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ស្ដីពី ការ​ចាប់​ផ្តើម​អនុវត្តន៍​គម្រោង​រូម​ចំនួន​០២ ដែល​ទ្រទ្រង់​ថវិកា​ដោយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​នៃ​ប្រទេស​ជាសមាជិក MRC មន្ត្រី GIZ និង​មន្ត្រី​លេខាធិការ​ដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីប្រកាសជាផ្លូវការអំពី ការទ្រទ្រង់ថវិការសម្រាប់អនុវត្តន៍គម្រោង និងពិភាក្សាលើការរៀបចំយន្តការ សម្រាប់អនុវត្តន៍គម្រោងរួមទាំង០២ គឺ ១- គម្រោងគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឆ្លងដែន រវាងកម្ពុជា-ឡាវ នៅតំបន់ល្បាក់ខោន និង ២- គម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតឆ្លងដែន រវាងកម្ពុជា-ថៃ នៅភាគខាងលិចកម្ពុជា៕

Hits: 1955