Developed by Khmer Focus

កិច្ចប្រជុំត្រៀមអន្តរក្រសួង សម្រាប់កិច្ចប្រជុំលើកទី១០ (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ​ត្រៀម​អន្តរ​ក្រសួង សម្រាប់​កិច្ច​ប្រជុំ​លើក​ទី១០ របស់​គណៈ​កម្មាធិការ​រួម កម្ពុជា-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រុចហ្សែល នាថ្ងៃទី ១២-១៤ ខែមីនា ឆ្នាំ២០១៨ ខាងមុខ។ កិច្ច​ប្រជុំ​ត្រៀម​នេះ​គឺ​ដើម្បី​ប្រមូល​របាយការណ៍​វឌ្ឍនភាព នៃ​ការ​អនុវត្ត​ការងារ ក្រោម​យន្តការ​សហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប៕

Hits: 2027