Developed by Khmer Focus

កិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨)

Category: CNMC

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង និង​ជាអនុ​ប្រធាន អនុ​គណៈ​កម្មការ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុខាភិបាល បាន​ចូល​រួម​កិច្ច​ប្រជុំ អនុ​គណៈ​កម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខាភិបាល ក្រោម​អធិបតី​ភាព ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ ប្រធាន​នាយកដ្ឋាន​អង្គរក្ស និង​ជា​ប្រធាន អនុ​គណៈ​កម្មការ​សន្តិសុខ សណ្តាប់​ធ្នាប់ និងសុខាភិបាល ដោយមានការចូលរួមពីអនុប្រធានអនុគណៈកម្មការ នាយសេនាធិការ ឧត្តមសេនីយ៍ និងកងកម្លាំងប្រដាប់អាវុធ ពីអង្គភាពពាក់ព័ន្ធ បញ្ជាការគ្រប់គោលដៅ មន្រ្តីផ្នែកសុខាភិបាល អគ្គិសនីខេត្ត និងមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះបានផ្សព្វផ្សាយ និងណែនាំការអនុវត្តផែនការការពារ របស់អគ្គស្នងការនគរបាលជាតិ ដល់គ្រប់នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងបញ្ជាការគ្រប់គោលដៅ សម្រាប់បំពេញភារកិច្ចជូនគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ៕

Hits: 3484