Developed by Khmer Focus

កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី នៃគណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមឡើងនៅថ្ងៃនេះ នាទីក្រុងទេសចរណ៍សៀមរាប (ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨)

Category: CNMC

សៀមរាប៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី ដើម្បី​ពិនិត្យឡើងវិញ​លើលទ្ធផល​ដែលគណៈកម្មការទន្លេមេគង្គ សម្រេចបាន​ចាប់ពីកិច្ចប្រជុំកំពូលមេគង្គ លើកទី​២ នៅប្រទេសវៀតណាម។

កិច្ចប្រជុំនេះ ​មានការចូលរួមពី ​រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ ​រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិ ទន្លេមេគង្គវៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប​១៥០​រូប​។

ប្រភព៖ គេហទំព័រ Fresh News

Hits: 2221