Developed by Khmer Focus

កិច្ចប្រជុំលើកទី១ របស់ក្រុមជំនាញការផ្នែកផែនការអាងទន្លេ (ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

Category: CNMC

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជាដែល​មាន​តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ទន្លេសាប ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី១ របស់​ក្រុម​ជំនាញ​ការ​ផ្នែក​ផែនការ​អាង​ទន្លេ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំងបួន និងមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមទាំងអស់យល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមជំនាញការផ្នែកផែនការអាងទន្លេ និងដើម្បីពិភាក្សាលើការរៀបចំអនុវត្តន៍គម្រោងរួម និងការប្រើប្រាស់នូវផែនការ និងយុទ្ធសាស្ត្របន្សាំការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់វិធីសាស្ត្ររក្សាត្រីក្នុងស្រែ៕

Hits: 1803