Developed by Khmer Focus

កិច្ចប្រជុំលើកទី១១ របស់ក្រុមការងារថ្នាក់តំបន់ LMI (ថ្ងៃទី ០២-០៤ ខែឧសភា ឆ្នាំ២០១៨)

Category: CNMC

មីយ៉ាន់ម៉ា៖ លោក​ ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក គឹម សីហា អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានចូល​រួម​កិច្ចប្រជុំ​លើក​ទី១១ របស់​ក្រុម​ការងារ​ថ្នាក់​តំបន់ LMI នៅ​ប្រទេស​មីយ៉ាន់ម៉ា។

គោលបំណង​នៃកិច្ចប្រជុំគឺដើម្បី (១). ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​កែ​សម្រួល​ផែនការ​ការងារ (២). ពិនិត្យសំណើសម្រាប់ការចូលរួមរបស់វិស័យឯកជនក្នុងក្របខណ្ឌ LMI និង (៣). ពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីថ្លែងការណ៍កិច្ចប្រជុំតំណាងជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រី នៃមិត្តអាងទន្លេមេគង្គភាគខាងក្រោម៕

Hits: 1777