Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ ក្រោមកម្មវិធីពង្រឹងសមត្ថភាពកិច្ចសន្ទនា និងអភិបាលកិច្ចទន្លេ (ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨)

Category: CNMC

បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ដែល​រៀប​ចំ​ដោយ​អង្គការ IUCN ក្រោម​កម្ម​វិធី​ពង្រឹង​សមត្ថភាព​កិច្ច​សន្ទនា និង​អភិបាលកិច្ច​ទន្លេ​មេគង្គ និង​ទន្លេសេកុង សេសាន និង​ស្រែពក (Mekong and 3S BRIDGE ) ​ក្រោម​ជំនួយ​ថវិកា​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​ស្វីស ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ការងារ​តំណាង​មក​ពី​ក្រសួង​ពាក់ព័ន្ធ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការ NGO FORUM និងមន្រ្តីអង្គការ IUCN។ សិក្ខាសាលាបានពិនិត្យរបាយការណ៍សមិទ្ធផលនៃកម្មវិធី BRIDGE តំណាក់កាលទី១, ២ (២០១១ ដល់២០១៥) និងទី៣ (២០១៦ ដល់ ២០១៨) ដោយពិភាក្សាអំពីភាពខ្លាំង ភាពខ្សោយ កាលនុវឌ្ឍភាព និងភាពគំរាមកំហែងរបស់កម្មវិធី និងកំណត់ផែនការសកម្មភាពសម្រាប់តំណាក់កាលថ្មី ២០១៩ ដល់ ២០២១ រួមគ្នា និងដោយឡែកសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កម្មវិធីនឹងបន្តសកម្មភាពដល់ចុងឆ្នាំ២០១៨ ក្នុងនោះមានកិច្ចប្រជុំរវាងប្រទេសកម្ពុជា និងវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកឆ្លងដែន ទន្លេសេសាន ស្រែពក៕

Hits: 2685