Developed by Khmer Focus

កិច្ចប្រជុំការងារពាក់ព័ន្ធនឹងនីតិវិធី (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូល​រួម​កិច្ចប្រជុំ​ការងារ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់​ជាមុន និង​ការព្រមព្រៀង នីតិវិធីស្តីពី ការរក្សាលំហូរក្នុងទន្លេមេ និងរបាយការណ៍ស្តីពី ការកែសម្រួល​គម្រោងប្លង់ នៃទំនប់វារីអគ្គិសនី​សាយ៉ាបូរី ដោយមានការចូលរួមពីប្រទេសជាសមាជិកមេគង្គទាំងបួន និងមន្ត្រីលេខាធិការដ្ឋាន។ កិច្ចប្រជុំបានពិភាក្សាលើឯកសារពន្យល់របស់នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង ពិភាក្សាបញ្ចប់លើនីតិវិធីស្តីពីការរក្សាលំហូរក្នុងទន្លេមេ សម្រាប់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម និងធ្វើការផ្តល់យោបល់លើរបាយការណ៍ពិនិត្យឡើងវិញលើការកែសម្រួលគម្រោងប្លង់នៃទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវ៕

Hits: 2467