Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី យុទ្ធសាស្ត្រអភិវឌ្ឍវារីអគ្គិសនីប្រកបដោយចីរភាព (ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីអគ្គិសនី​ប្រកប​ដោយ​ចីរភាព (SHDS) នៅ​ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក​មេគង្គ និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC។

គោល​បំណង​នៃ​កិច្ច​ប្រជុំ៖

១)- ជម្រាបជូនប្រទេសជាសមាជិកពីវិសាលភាព លទ្ធផល និងពេលរៀបចំ SHDS

២)- ណែនាំដល់ប្រទេស និងអ្នកពាក់ព័ន្ធអំពី ដំណើរការពិគ្រោះយោបល់ក្នុងការរៀបចំ SHDS

៣)- ពន្យល់ពីដំណើរការពិគ្រោះយោបល់ជូនដល់ប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធ សម្រាប់អនុវត្តន៍ តាមរយៈការរៀបចំ SHDS

៤)- ផ្តល់ឱកាសពិភាក្សាជាក្រុមលើបញ្ហាសំខាន់ៗសម្រាប់ SHDS និង

៥)- ប្រមូលទស្សនទានរបស់ប្រទេសជាសមាជិក លើវិធីសាស្ត្រ និងទិន្នន័យ ដើម្បីផ្តល់ព័ត៌មានអំពីការអភិវឌ្ឍសម្រាប់ការវិភាគបឋម៕

Hits: 1824