Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី គម្រោងផ្សព្វផ្សាយការអនុវត្តគម្រោង (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី គម្រោង​ផ្សព្វផ្សាយ​ការ​អនុវត្ត​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ឆ្លងដែន ដោយ​មាន​ការ​ចូល​រួម​ពី ភាគី​អនុវត្តន៍​គម្រោង​របស់​កម្ពុជា ដែល​រួម​មាន ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ភាគី​វៀតណាម និង​មន្ត្រី​លេខាធិការដ្ឋាន រួម​នឹង​ជំនាញ​ការ​អន្តរជាតិ។

កិច្ចប្រជុំនេះនឹងពិភាក្សាអំពីផែនការចុះថត រូបភាព និងវីដេអូ នៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពកសម្រាប់ចងក្រងជាឯកសារ និង ផ្សព្វផ្សាយ៕

Hits: 1859