Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការកែសម្រួលលើកទី១ នៃក្របខណ្ឌសូចនាករគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ ២០១៨)

Category: CNMC

សៀមរាប៖  ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ថ្នាក់តំបន់​ស្តីពី ការ​កែ​សម្រួល​លើក​ទី១ នៃ​ក្របខណ្ឌ​សូចនាករ​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រី MRC និងជំនាញការជាតិ និងអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំដើម្បី៖

•  ពិនិត្យទៅលើរចនាសម្ព័ន្ធនៃការកែសម្រួលក្របខណ្ឌសូចនាករ MRC

•  ពិនិត្យទៅលើវិធីសាស្រ្តសម្រាប់ការវាយតម្លៃនៃយុទ្ធសាស្រ្ត និងសូចនាករវាយតម្លៃ

•  ពិនិត្យលើនិយមន័យ និងវិសាលភាពនៃសូចនាករវាយតម្លៃ និងវិសាលភាពនៃប៉ារ៉ាមែត្រ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC៕

Hits: 2013