កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពី ការបែងចែក និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយប្រកាសលេខ ៤៣០ គ.ជ.ទ.ម.ក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការបែងចែក និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការថ្មី ១២រូប ដែលបានបញ្ចប់កម្មសិក្សានៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រកាសលេខ៤៦៦ គ.ជ.ទ.ម.ក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការផ្ទេរភារកិច្ចលោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី ទៅបំពេញភារកិច្ចជាអនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានមានមតិណែនាំផ្តាំផ្ញើជូនមន្ត្រីរាជការថ្មី ដែលបានបែងចែក និងប្រគល់ភារកិច្ចជូនទៅតាមនាយកដ្ឋាននីមួយៗ ត្រូវខិតខំធ្វើការ មានសាមគ្គីភាព និងគោរពវិន័យការងារ៕
Hits: 1893