Developed by Khmer Focus

កិច្ចប្រជុំ​លើក​ទី១ នៃ​ក្រុម​ការ​ងារ​ថ្នាក់​តំបន់ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ស្តីពី គម្រោង​វារី​អគ្គិសនី ប៉ាក់បេង របស់​ឡាវ (ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧)

Category: PNPCA

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការ​ងារ​កម្ពុជា ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ចូល​រូម​កិច្ច​ប្រជុំ​លើក​ទី១ នៃ​ក្រុម​ការ​ងារ​ថ្នាក់​តំបន់ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ស្តីពី គម្រោង​វារីអគ្គិសនី ប៉ាក់បេង របស់​ឡាវ ដែល​មាន​អ្នក​ចូល​រួម​ចំនួន ៥២រូប។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖
១. បង្ហាញទិដ្ឋភាពទូទៅនៃឯកសារ និងរបាយការណ៍ វាយតម្លៃបឋម លើឯកសារគម្រោង ប៉ាក់បេង 
២. ពិភាក្សាលើគោលការណ៍ចែករំលែក ផ្សព្វផ្សាយឯកសារ និងព័ត៌មានអំពីគម្រោង នៅថ្នាក់តំបន់ និងថ្នាក់ជាតិ ដល់អ្នកពាក់ព័ន្ធ
៣. ពិភាក្សាលើផែនទីផ្លូវ សម្រាប់ការវាយតម្លៃឡើងវិញលើឯកសារគម្រោង ប៉ាក់បេង និងដំណើរការរៀបចំកិច្ចពិគ្រោះយោបល់ នៅតាមប្រទេសជាសមាជិក៕

Hits: 839