កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង (ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧)
សៀមរាប៖ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ នៅខេត្តសៀមរាប ដោយបានចូលរួមជាអធិបតីថ្លែងបើក និងដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបចំនួន ៥០រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកការយល់ដឹង ការផ្ដល់យោបល់ និងពិភាក្សារលើវីធីសាស្រ្ដវាយតម្លៃលើឯកសារ របស់គម្រោងវារីអគ្គិសនី ប៉ាក់បេង និងប្រមូលនូវការបារម្ភ និងអនុសាសន៍នានាពីគ្រប់អ្នកចូលរួមពាក់ព័ន្ធ។
លទ្ធផលរំពឹងទុកពីកិច្ចប្រជុំនេះ គឺការប្រមូលចងក្រងនូវរាល់ការបារម្ភ និងអនុសាសន៍នានាពាក់ព័ន្ធឯកសារគម្រោង ដែលភាគីឡាវបានផ្ដល់ជូន និងទៅលើវីធីសាស្រ្ដដែលលេខាធិការដ្ឋានគណ:កម្មការទន្លេមេគង្គបានស្នើរឡើង សម្រាប់ការពិគ្រោះយោបល់ជាមុន ដែលត្រូវបាននិងកំពុងធ្វើក្នុងកម្រិតតំបន់ និងកម្រិតជាតិ សម្រាប់រយៈពេល ០៦ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លើគម្រោងនេះ៕
Hits: 2723