Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន (ថ្ងៃទី ០២-០៣ ខែឧសភា ឆ្នាំ២០១៧)

Category: PNPCA

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន​លើ​គម្រោង​វារីអគ្គិ​សនី ប៉ាក់បេង របស់​ឡាវ នៅ​ខេត្ត​សៀមរាប ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ពាក់​ព័ន្ធ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីតំណាងសាលាខេត្ត និងមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធ សរុបចំនួន ២៨រូប។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា លើរបាយការណ៍វាយតម្លៃបច្ចេកទេសលើឯកសារសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ រួមនឹងទស្សនៈយោបល់ដែលរៀបចំដោយជំនាញការជាតិកម្ពុជា សម្រាប់ការរៀបចំទម្រង់ឆ្លើយតបទៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គវិញ ក្នុងខែឧសភា ឆ្នាំ២០១៧៕

Hits: 594