Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ លើ​ឯកសារ​ព្រាង​ផែនការ​សកម្មភាព (ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧)

Category: PNPCA

សៀមរាប៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​ឯកសារ​ព្រាង​ផែនការ​សកម្ម​ភាព​រួម សម្រាប់​អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​របស់ MRC JC សម្រាប់​គម្រោង​វារីអគ្គិសនី ប៉ាក់​បេង របស់​ឡាវ ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១)- ជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្ត PNPCA នៃសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ២)- ជម្រាបជូនអំពីសេចក្តីថ្លែងការណ៍របស់ MRC JC ស្តីពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង និង ៣)- ពិភាក្សាឯកសារព្រាងផែនការសកម្មភាពរួម (Joint Action Plan) សម្រាប់អនុវត្តន៍សេចក្តីថ្លែងការណ៍របស់ MRC JC សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង៕

Hits: 531