Developed by Khmer Focus

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយ នៃផែនការសកម្មភាពរួម (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)

Category: PNPCA

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីព្រាង​ចុងក្រោយ នៃ​ផែនការ​សកម្មភាព​រួម សម្រាប់​គម្រោង​វារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដោយ​មានការ​ចូលរួម​ពីមន្ត្រី​នៃក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាផ្តល់យោបល់ចុងក្រោយលើផែនការសកម្មភាពរួម សម្រាប់គម្រោង ប៉ាក់បេង របស់ឡាវនេះ៕

Hits: 548