Developed by Khmer Focus

សិក្ខា​​សា​​លា​​បណ្តុះ​​បណ្តាល​​ថ្នាក់​​តំបន់​​ស្តី​ពី ការ​​វិភាគ​​តម្រូវ​​ការ​​អុក​​ស៊ីសែន​​គីមី​​ជីវៈ (ថ្ងៃ ០៦-១២ ខែកក្កដា ឆ្នាំ២០១៥)

Category: Latest News

(MRC-EP)

បាងកក៖ គណៈ​​កម្មការ​​ទន្លេ​​មេ​គង្គ​ បាន​​រៀប​​ចំ​​សិក្ខា​​សា​​លា​​បណ្តុះ​​បណ្តាល ថ្នាក់​​តំបន់​​ស្ដី​​ពី ការ​​វិភាគ​​តម្រូវ​​ការ​អុក​​ស៊ី​សែន​​គីមី​​ជីវៈ​ នៅ United Analyst and Engineering Consultation Co., Ltd ទី​ក្រុង​​បាង​កក ប្រទេស​​ថៃ ដោយ​​មាន​​ការ​​ចូល​​រួម​​ពី​​បណ្តា​​ប្រទេស​​ជា​​សមាជិក និង​​មន្ត្រី​​លេខា​ធិការ​​ដ្ឋាន​​គណៈ​កម្មការ​​ទន្លេ​​មេគង្គ សរុប​​ចំនួន ១៤រូប។ សមាស​​ភាព​​ចូល​​រួម​​ពី​​កម្ពុជា​​មាន​​ចំនួន ០៣រូប រួម​​មាន លោក ជា វណ្ណារ៉ា ប្រធាន​​ការិយា​ល័យ​​វិភាគ​គុណ​​ភាព​​ទឹក លោក ខុម ចាន់ធូ មន្ត្រី​​ការិយា​ល័យ​​វិភាគ​​គុណ​​ភាព​​ទឹក នៃ​​នាយក​ដ្ឋាន​​ជល​​សាស្ត្រ និង​​ការ​​ងារ​​ទន្លេ ក្រសួង​​ធន​​ធាន​ទឹក និង​ឧតុនិយម និង​លោក ថៃ ពិសិដ្ឋ មន្រ្តី​​សម្រប​សម្រូល​​ថ្នាក់​​ជាតិ នៃ​​កម្ម​វិធី​​បរិស្ថាន នៃ​គណៈ​កម្មាធិការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា។

គោល​បំណង​​នៃ​​សិក្ខា​​សា​លា​​បណ្តុះ​​បណ្តាល​​នេះ​​គឺ ១) បង្កើន​​សមត្ថ​ភាព​​មន្ត្រី​​នៃ​​មន្ទីរ​​ពិសោធន៍​​គុណ​​ភាព​​ទឹក លើ​​ការ​​ប្រើ​​ប្រាស់​​បចេ្ចក​​ទេស​​គំរូ​​សម​​ស្រប​ សម្រាប់​​ការ​ប្រមូល BOD និង​​ប៉ារ៉ាម៉ែត្រ​​គុណ​​ភាព​​ទឹក​​គំរូ ២) អនុវត្តន៍​​ការ​​គ្រប់​​គ្រង​ បច្ចេក​​ទេស​ដឹក​​ជញ្ជូន BOD និង​​ប៉ារ៉ាម៉ែត្រ​​គុណ​​ភាព​​ទឹក​​គំរូ ពី​​ចំនុច​​គំរូ​​ទៅ​​មន្ទីរ​​ពិសោធន៍​​ឱ្យ​បាន​​សម​​ស្រប​ ៣) វិភាគ​​លើ​​គំរូ​​ទឹក​​សម្រាប់ BOD និង​​ប៉ារ៉ាម៉ែត្រ​​គុណ​​ភាព​​ទឹក​​គំរូ និង ៤) ការ​​អនុវត្ត​​ភាព​​សម​​ស្រប​​នៃ Quality Assurance Quality Control (QA/QC) រួម​​ជា​​មួយ​​ចំនុច​​គំរូ​​បច្ចេក​​ទេស​​ដឹក​​ជញ្ជូន និង​ការ​វិភាគ BOD និង​ប៉ារ៉ាម៉ែត្រ​គុណ​ភាព​ទឹក​គំរូ៕

Hits: 2728