Developed by Khmer Focus

កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ពិ​សេស​លើក​ទី ២ ស្តី​ពី ការ​ក​សាង​ផែន​ការ​យុទ្ធ​សាស្រ្ត MRC ២០១៦-​២០២០ (ថ្ងៃទី ២៣-​២៤ ខែ​កក្កដា ឆ្នាំ​២០១៥)

(MRC-BDP)

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ បច្ចេក​ទេស​ពិសេស​លើក​ទី ២ ស្តី​ពី ការ​កសាង​ផែន​ការ​យុទ្ធ​សាស្ត្រ MRC ២០១៦-​២០២០ នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំ​រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ក្រុម​ការ​ងារ និង​ទី​ប្រឹក្សា​គម្រោង​នៃ​ប្រទេស​ជា​សមា​ជិក និង​មន្ត្រី​នៃ​គណៈ​កម្មការ​ទន្លេ​មេ​គង្គ សរុប​ចំនួន ២៣រូប។

គោល​បំណង​នៃ​អង្គ​ប្រ​ជុំ​គឺ​ដើម្បី​ពិនិត្យ ពិភាក្សា និង​ឯក​ភាព​លើ​សេចក្តី​ព្រាង​ឯក​សារ​កំណែ​ទី ៣ នៃ​ផែន​ការ​យុទ្ធ​សាស្រ្ត ឆ្នំា ២០១៦-​២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​រួម​មាន៖

     - កែ​សម្រួល​រចនា​បទ​ឯក​សារ តាម​ជំពូក​ទាំង ៥ នៃ​សេចក្តី​ព្រាង​ឯក​សារ​ផែន​ការ​

       យុទ្ធ​សាស្រ្ត

     - កែ​សម្រួល​ពាក្យ​ពេចន៍ និង​ខ្លឺម​សារ​នៃ​សេចក្តី​ព្រាង​ឯក​សារ​ក្នុង​នោះ​មាន គោល

       ​បំណង (Objective) ផល​សម្រេច (Outcome) ចំនួន ៧ ចង្កោម​លទ្ធ​ផល​គន្លឹះ

       (Key Result Areas) ចំនួន ៤ និង​លទ្ធ​ផល​ចំនួន ៤៤

     - ខ្លឹមសារ​នៃ​សកម្ម​ភាព​រង (Sub-​Activities) ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត ដែល​ប្រ​ទាក់​

       គ្នា​នឹង​សកម្ម​ភាព​នៃ​ផែន​ទី​បង្ហាញ​ផ្លូវ​វិមជ្ឈ​ការ និង​មុខ​ងារ​ស្នូល​របស់ MRC

     - កែសម្រួល​ខ្លឹមសារ​នៃ​សូចនាករ​នៃ​ផែន​ការ​យុទ្ធសាស្ត្រ

     - កែសម្រួល​ខ្លឹមសារ​ហានីភ័យ​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ

     - បណ្តា​បញ្ហា​ទាក់​ទង​នឹង​រចនា​សម្ព័ន្ធ MRCS ថវិកា និង​ធន​ធាន​មនុស្ស នឹង​មាន

       ​សេចក្តី​រាយ​ការណ៍​ពិសេស​ជូន​គណៈ​កម្មា​ធិការ​រួម​នៃ​ប្រទេស​ជា​សមា​ជិក​បាន

       ​ជ្រាប ពិនិត្យ និង​សម្រេច តាម​រយៈ​ការ​ជួប​នៅ​តាម​ប្រទេស​ដោយ​ឡែក​ពី​គ្នា។

សេចក្តី​ព្រាង​ឯកសារ​ចុង​ក្រោយ ផែន​ការ​យុទ្ធសាស្រ្ត ឆ្នំា ២០១៦-​២០២០ នឹង​បញ្ជូន​ទៅ​ប្រទេស​ជា​សមាជិក កំណែទី ៣.១ ដើម្បី​ស្នើ​សុំ​ពិនិត្យ និង​ផ្តល់​យោបល់​ចុង​ក្រោយ ហើយ​កំណែទី ៣.២ នឹង​ដាក់​ជូន​គណៈ​កម្មាធិការ​រួម​ពិនិត្យ និង​អនុម័ត៕

Hits: 4020