Developed by Khmer Focus

សិក្ខា​សា​លា​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​គាំ​ទ្រ​សេចក្តី​សម្រេច​ចិត្ត​លើ​ការ​វាយ​តម្លៃ​ធន​ធាន​ជីវ​សាស្រ្ត​ចម្រុះ សម្រាប់​ការ​សិក្សា​នៃ​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ១៥-​១៩ ខែកុម្ភៈ ឆ្នាំ២០១៦)

(MRC-BDP)

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សា​លា​បច្ចេក​ទេស ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​គាំ​ទ្រ​សេចក្តី​សម្រេច​ចិត្ត លើ​ការ​វាយ​តម្លៃ ធន​ធាន​ជីវ​សាស្រ្ត​ចម្រុះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ស្តី​ពី ការ​អភិវឌ្ឍ និង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ចីរភាព​នៃ​ទន្លេ​មេគង្គ រួម​បញ្ចូល​ផល​ប៉ះ​ពាល់​គម្រោង​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ នៅ​លេខា​ធិការ​ដ្ឋាន MRC រាជធានី​ភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ការ​ងារដែល​ជា​មន្រ្តី​បច្ចេក​ទេស​តំណាង​ក្រសួង​ស្ថាប័ន ​នៃ​ប្រទេស​ជា​សមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) លេខា​ធិការ​ដ្ឋាន MRC ជំនាញ​ការ​ជាតិ និង​អន្តរ​ជាតិ សរុប​ចំនួន ៤០រូប។ មន្រ្តី​កម្ពុជា​មាន​ចំនួន ០៦រូប មក​ពី​អគ្គលេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​រដ្ឋ​បាល​ជលផល។

អង្គសិក្ខា​សា​លា​បាន​ប្រព្រឹត្ត​ទៅ​ដោយ៖

  • មាន​បទ​បង្ហាញ​ស្តី​ពី របាយ​ការណ៍​បច្ចេក​ទេស​បថម​នៃ​ការ​វាយ​តម្លៃ​ធន​ធាន​ជីវ​ចម្រុះ​សម្រាប់​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ពិនិត្យ​លើ​មតិ​យោបល់​ដែល​ប្រទេស​ជា​សមា​ជិក​បាន​ផ្តល់
  • ការ​បង្ហាញ​ការ​សាក​ល្បង​លើ​ការ​ប្រើ​ប្រាស់ និង​អនុវត្ត​ជាក់​ស្តែង​នូវ​ប្រព័ន្ធ​គាំ​ទ្រ​សេចក្តី​សម្រេច​ចិត្ត​នៃ​ការ​វាយ​តម្លៃ​ធន​ធាន​ជីវចម្រុះ (ម៉ូដែល DRIFT)
  • ផ្តល់​ចំណេះ​ដឹង​បច្ចេក​ទេស​ជូន​មន្រ្តី​បច្ចេក​ទេស​របស់​ប្រទេស​ជា​សមា​ជិក​យល់​ពី​ការ​ប្រើ​ប្រាស់​ម៉ូដែល ការ​វិភាគ​វាយ​តម្លៃ​ម៉ូដែល ការ​បញ្ជូល​ទិន្នន័យ និង​ការ​បក​ស្រាយ​សេណារីយ៉ូ​ទាំង​១០ និង​វិភាគ-​បក​ស្រាយ​លទ្ធ​ផល​នៃ​សេណរីយ៉ូ៕

 

Hits: 1639