Developed by Khmer Focus

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី សេក្តីព្រាង​របាយការណ៍​ស្ថាន​ភាព​អាង (ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ដែល​មាន​តំណាង​មក​ពី​ក្រសួង​បរិស្ថាន ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី សេចក្តីព្រាង​របាយ​ការណ៍​ស្ថានភាព​អាង នៅទីក្រុង​វៀងច័ន្ទ ប្រទេសឡវ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ ១. បង្ហាញជូនអំពីការឆ្លើយតបទៅនឹងការផ្តល់យោបល់ពីកិច្ចប្រជុំ របស់ប្រទេសជាសមាជិក លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាង ឆ្នាំ២០១៨ ២. បង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាង និង ៣. ពិភាក្សាលើយុទ្ធសាស្ត្រសូចនាករវាយតម្លៃ និងទិន្នន័យសម្រាប់ប្រើប្រាស់ និងផែនការប្រមូលទិន្នន័យថ្មី៕

Hits: 665