Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់ ក្រុម​ការងារ​សម្រប​សម្រួល​ផ្នែក​ផែនការ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧)

ដាណាង៖ ក្រុមការងារ​នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានចូលរួម​កិច្ច​ប្រជុំ​ថ្នាក់តំបន់ របស់​ក្រុមការងារ​សម្របសម្រួល​ផ្នែក​ផែនការ ដែល​រៀប​ចំ​ឡើង​ដោយ​លេខាធិកាដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង ដាណាង ប្រទេស​វៀតណាម។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី (I) ពិនិត្យ​លើ​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​គម្រោង​លើ​គ្រប់​វិស័យ ក្រោម​ការ​គ្រប់​គ្រង​នៃ​ផ្នែក​ផែនការ (II) ពិភាក្សាលើផែនការ ដើម្បីបញ្ចប់លើសកកម្មភាពតាមវិស័យមួយចំនួន និង (iii) ដើម្បីបង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ និងថ្នាក់តំបន់ លើការអនុវត្តការងារក្នុងផ្នែកផែនការ៕

Hits: 461