កិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់លើកទី៨ នៃកម្មវិធីបរិស្ថាន (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥)
(CNMC-EP)
វៀងច័ន្ទ៖ កិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់លើកទី៨ នៃកម្មវិធីបរិស្ថាន បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) ប្រទេសឡាវ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៤ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៥រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ២រូប រួមមានលោក ថៃ ពិសិដ្ឋ មន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន និងលោកស្រី សូ ម៉ានីន ជំនួយការថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ ១) ដើម្បីបង្ហាញពីការរីកចម្រើន នៃការងារត្រីមាសទី៤ សម្រាប់ឆ្នាំ២០១៤ និងត្រីមាសទី១ សម្រាប់ឆ្នាំ២០១៥ ២) ពិភាក្សា និងយល់ស្របទៅលើផែនការការងារនៃកម្មវិធីបរិស្ថាន សម្រាប់ឆ្នាំ២០១៥ និងទី៣) ពិគ្រោះយោបល់លើបញ្ហាមួយចំនួនរបស់កម្មវិធីបរិស្ថាន៕
Hits: 4378