Developed by Khmer Focus

កិច្ច​ប្រជុំ​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ស្តង់​ដា នីតិ​វិធី​ប្រតិ​បត្តិ​ការ និង​ការ​ធា​នា​គុណ​ភាព​ទឹក ( ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥)

(MRC-EP)

វៀងច័ន្ទ៖ កិច្ច​ប្រជុំ​សម្រប​សម្រួល​ថ្នាក់​តំបន់ ដើម្បី​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​​បច្ចុប្បន្ន​ភាព​នៃ​ស្តង់ដា នីតិ​វិធី​ប្រតិ​បត្តិ​ការ និង​ការ​ធា​នា​គុណ​ភាព​ទឹក នៃ​បណ្តាញ​​មន្ទីរ​ពិសោធន៍​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក របស់​កម្ម​វិធី​បរិស្ថាន បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង៤ និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ១៨រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជាមាន ៤រូប រួម​មាន លោកស្រី ញឹម សុភា អនុប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​​ឧតុនិយម និង​ជា​ជំនាញ​ការ​ថ្នាក់​ជាតិ នៃ​ SOPs QA/QC លោក ជា វណ្ណារ៉ា ប្រធាន​ការិយា​ល័យ​វិភាគ​គុណ​ភាព​ទឹក នៃ​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​​ការ​ងារ​​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ភិន រ៉ាឌី ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​គុណ​ភាព​ទឹក នៃ​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន នៃ​ក្រសួង​​បរិស្ថាន និង​លោក ថៃ ពិសិដ្ឋ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​បរិស្ថាន របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី ១) ផ្តល់​សេចក្តី​ណែ​នាំ​ដល់​អ្នក​ជំនាញ​ការ​​ថ្នាក់​​ជាតិ​ ដែល​ទើប​នឹង​ចាប់​ផ្តើម​កិច្ច​ការ និង​ផ្តល់​ការ​ណែ​នាំ​លើ​ការ​អនុវត្ត​​កិច្ច​ការ​​នោះ ដើម្បី​ទទួល​បាន​នូវ​ទិន្ន​ផល និង​គោល​ដៅ​ដែល​បាន​រំពឹង​ទុក និង​ទី ២) ពិភាក្សា​លើ​ដំណើរ​ការ​នៃ​ការ​ពិនិត្យ និង​ធ្វើ​​ការ​កែ​លម្អរ​ទៅ​លើ Standard Operation Procedures (SOPs) និង Quality Assurance/Quality Control Manual (QA/QC Manual) ដើម្បី​ទទួល​បាន​នូវ​ឯកសារ​មួយ ដែល​ឯក​ភាព​ពី​​ប្រទេស​​ជា​សមាជិក៕

Hits: 4369