Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ ដើម្បី​បង្កើន​ការ​យល់​ដឹង​​របស់​មន្ត្រី​មន្ទីរ​ពិសោធន៍​ស្ដី​ពី ISO/IEC​17025 និង​តម្រូវ​ការ​របស់ ISO/IEC​17025 (ថ្ងៃទី ២៣-​២៤ ខែមិថុនា ឆ្នាំ២០១៥)

(CNMC-EP)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​មន្ត្រី​មន្ទីរ​ពិសោធន៍​ស្ដី​ពី ISO/​IEC​​17025 និង​តម្រូវ​ការ​របស់ ISO/IEC​17025 នៃ​កម្ម​វិធី​បរិស្ថាន។

សិក្ខាសាលា​បណ្តុះ​បណ្តាល​នេះ​ដឹក​នាំ​ដោយ​ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម និង​មន្ត្រី​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនូន ១៩រូប។

គោលបំណង​នៃ​សិក្ខា​សា​លា​គឺ​ដើម្បី ១) យល់​ដឹង​ពី ISO/IEC​17025 ពី​អ្នក​វាយ​តម្លៃ​ជំនាញ និង ២) សិក្សា​ពី​គោល​ការណ៍​នៃ​ស្តង់ដា ISO/IEC​17025 និង​របៀប​ធ្វើ​តេស្ត​អនុវត្តន៍​ក្នុង​មន្ទីរ​ពិសោធន៍​ផ្ទាល់៕

Hits: 4311