Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្តី​ពី ការ​រៀប​ចំ​របាយ​ការណ៍​វាយ​តម្លៃ​គុណ​ភាព​ទឹក​តាម​លក្ខណៈ​បច្ចេក​ទេស (ថ្ងៃ០៧-០៩ ខែកញ្ញា ឆ្នាំ២០១៥)

(MRC-EP)

ទីក្រុង​ហា​ណូយ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃគុណភាពទឹក តាមលក្ខណៈបច្ចេកទេស របស់កម្មវិធីបរិស្ថាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុប ២១រូប (ស្រ្តី ០៧រូប)។ ដោយ​ឡែក​​សមាស​ភាព​​ចូល​រួម​ពី​កម្ពុជា​មាន ០៤​រូប រួម​មាន​លោក​ស្រី ញឹម សុភា អនុ​ប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម លោក ជា វណ្ណារ៉ា ប្រធាន​ការិយា​ល័យ​វិភាគ​គុណ​ភាព​ទឹក នៃ​នាយក​ដ្ឋាន​ជល​សាស្រ្ត និង​ការ​ងារ​ទន្លេ នៃ​​ក្រសួង​​ធន​ធាន​ទឹក និង​ឧតុ​និយម​លោក ស៊ីវ គង់ អនុ​ប្រធាន​មន្ទីរ​ពិសោធន៍ នៃ​អគ្គ​នាយក​ដ្ឋាន​គាំ​ពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន និង​លោក ថៃ ពិសិដ្ឋ មន្រ្តី​សម្រប​សម្រូល​ថ្នាក់​ជាតិ របស់​កម្ម​វិធី​បរិស្ថាន នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោល​បំណង​នៃ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​គឺ៖ ១) ពិនិត្យ​ឡើង​វិញ​លើ​តម្រូវ​ការ​នៃ​របាយ​ការណ៍​បណ្តាញ​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក និង​នីតិ​វិធី​គុណ​ភាព​ទឹក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ២) ចែក​រំលែក​ចំណេះ​ដឹង​នៃ​ការ​វិភាគ​ទិន្នន័យ និង​ការ​សរសេរ​របាយ​ការណ៍ និង​៣) ពង្រឹង​សមត្ថ​ភាព​បុគ្គលិក​នៃ​មន្ទីរ​ពិសោធន៍​គុណ​ភាព​ទឹក ក្នុង​ការ​សរសេរ​​របាយ​កាណ៍​ដែល​មាន​លក្ខណៈ​សម​ស្រប​តាម​បែប​បទ​បច្ចេក​ទេស៕

Hits: 1732