Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី១២ របស់​ក្រុម​ការ​ងារ​បច្ចេក​ទេស​គុណ​ភាព​ទឹក TBWQ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦)

វៀងច័ន្ទ៖ លេខាធិការដ្ឋានគណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី១២ របស់​ក្រុម​ការ​ងារ​បច្ចេក​ទេស​គុណ​ភាព​ទឹក TBWQ នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​ប្រទេស​ជា​សមាជិក​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​មន្ត្រី​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ៖

  • រំលឹកឡើងវិញ និងសង្ខេបអំពីដំណើរការវិវត្តន៍នៃក្រុមការងារបច្ចេកទេស TBWQ
  • បង្ហាញនូវរបាយការណ៍ស្ដីពី បទពិសោធន៍ជាមេរៀនចេញពីការអនុវត្តគោលការណ៍ណែនាំបច្ចេកទេសជំពូកទី១, ២ និង៣
  • ពិភាក្សាលើសេចក្ដីព្រាងគោលការណ៍បច្ចេកទេសជំពូកទី៤
  • ទទួលយកនូវការឯកភាពគ្នាអំពីការបញ្ចប់គោលការណ៍ណែនាំបច្ចេកទេសស្ដីពីគុណភាពទឹក៕

Hits: 849