Developed by Khmer Focus

កិច្ច​ប្រជុំ​បច្ចេកទេស​ថ្នាក់​តំបន់​ស្តីពី គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន (ថ្ងៃទី ០១-០២ ខែមីនា ឆ្នាំ២០១៧)

បាងកក៖ ឯក​ឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ដែល​មាន​តំណាង​មក​ពី គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រសួង​បរិស្ថាន ចូល​រួម​កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ឆ្លង​ដែន (Transboundary EIA Guidelines) សម្រាប់​ប្រទេស​ជា​សមាជិក ពិចារណាដាក់​បញ្ចូលនៅក្នុងដំណើរការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោង (EIA report) ដែលអាចមានផលប៉ះពាល់ឆ្លងដែន នៅទីក្រុងបាងកក ប្រទេសថៃ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីករណីសិក្សាក្នុងតំបន់សេសាន និងទិដ្ឋភាពច្បាប់ជាតិពាក់ព័ន្ធការវាយតម្លៃហេតុប៉ះពាល់បរិស្ថានធៀបនឹងទិដ្ឋភាពកម្រិតតំបន់ និងមេរៀនដែលទទួលបានពីការអនុវត្តកន្លងមក និងជម្រើសនាពេលខាងមុខ៕

Hits: 532