Developed by Khmer Focus

កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​ជាតិ​ស្ដីពី សេណារីយ៉ូ និង​សូចនាករ (ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្ដម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​ជាតិ​ស្ដីពី សេណារីយ៉ូ និង​សូចនាករ ប្រើប្រាស់​សម្រាប់​វាយ​តម្លៃ​សេដ្ឋកិច្ចសង្គម នៃ​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​តំណាង​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា សរុបចំនួន ១៧រូប។

គោលបំណងនៃកិច្ចប្រជុំដើម្បី៖ (១). ចែករំលែកការយល់ដឹង និងបញ្ហាពាក់ព័ន្ធដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំតូចផ្នែកបច្ចេកទេសថ្នាក់តំបន់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ កន្លងមក (២). ផ្តល់ការយល់ដឹងដល់អ្នកចូលរួមអំពីការរៀបចំសេណារីយ៉ូ និងអនុសេណារីយ៉ូ និង (៣). ពិភាក្សាលើវិធីសាស្រ្ត-អភិក្រម និងសូចនាករវាយតម្លៃផលប៉ះពាល់ជាបណ្តុំ សេដ្ឋកិច្ចសង្គម៕

Hits: 580