Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី សេចក្ដី​ព្រាង​គោល​ការណ៍​ណែនាំ​សម្រាប់​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន (TbEIA) (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧)

សៀមរាប៖ អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី សេចក្ដី​ព្រាង​គោល​ការណ៍​ណែនាំ​សម្រាប់​វាយ​តម្លៃ ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន (TbEIA) ដឹកនាំ​ដោយ​ឯកឧត្ដម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល សរុប​ចំនួន ២៥រូប។

គោលបំណងនៃកិច្ចប្រជុំ៖ ១) ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ២) ពិភាក្សាពីបទពិសោធន៍ និងមេរៀនទូទៅដែលបានធ្វើកន្លងមក និងការបញ្ចប់ការណែនាំសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ៣) ពិភាក្សាលើតម្រូវការ និងសក្តានុពល សកម្មភាពក្នុងការរៀបចំស្ថាប័នគាំទ្រសម្រាប់អនុវត្តន៍គោលការណ៍ការណែនាំ TbEIA ក្នុងប្រទេសជាសមាជិក៕

Hits: 448