សិក្ខាសាលាថ្នាក់តំបន់ស្ដីពី សេចក្តីព្រាងគោលគំនិតសម្រាប់រៀបចំការតាមដានបរិស្ថានរួមគ្នា (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី សេចក្តីព្រាងគោលគំនិត សម្រាប់រៀបចំការតាមដានបរិស្ថានរួមគ្នា នៃគម្រោងវារីអគ្គិសនី ក្នុងទន្លេមេ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។ ដោយឡែកក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះគឺ៖ - ពិភាក្សាលើសេចក្តីព្រាងគោលគំនិតសម្រាប់រៀបចំការតាមដានបរិស្ថានរួមគ្នា នៃគម្រោងវារីអគ្គិសនីក្នុងទន្លេមេ
- ពិភាក្សាលើមេរៀន និងនីតិវិធីដែលបានពីសកម្មភាពតាមដានបរិស្ថានដែលមានស្រាប់
- ពិភាក្សាអំពីតម្រូវការ និងសក្តានុពលសកម្មភាព ក្នុងសេចក្តីព្រាងផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍ការតាមដានបរិស្ថានរួមគ្នា នៃគម្រោងវារីអគ្គិសនីក្នុងទន្លេមេ៕
Hits: 2646