កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧)
Category: Environment Programme
សៀមរាប៖ ឯកឧត្ដម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើកទី២ ស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) ដោយមានការចូលរួមពីមន្ដ្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំ៖ ១) បង្ហាញពីវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់ លើកទី១ នៃគោលការណ៍ណែនាំការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន និង ២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន៕