Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដី​ពី ផែន​ការ​សកម្ម​ភាព​សម្រាប់​​ការ​អនុវត្ត​​គម្រោង​គ្រប់​គ្រង​ទឹក​ជំនន់ (​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥)

(CNMC-FMMP)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​ថ្នាក់​ជាតិ​​ស្ដី​ពី ផែន​ការ​សកម្ម​ភាព​សម្រាប់​អនុវត្ត​​ក្នុង​​ឆ្នាំ​២០១៥ នៃ​កម្ម​វិធី​គ្រប់​គ្រង និង​​កាត់​​បន្ថយ​​គ្រោះ​ទឹក​ជំនន់ នៅ​សណ្ឋាគារ សាន់វេ រាជ​ធានី​ភ្នំពេញ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​​កម្មា​ធិការ​​​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​នៃ​​លេខា​ធិការ​​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ២០រូប។

កិច្ចប្រជុំ​នេះ​មាន​គោល​បំណង​ពិនិត្យ ពិភាក្សា​លំអិត​ទៅ​លើ​ផែន​ការ​សកម្ម​ភាព ​នៃ​ការ​ងារ​ស្នូល​ចំនួន ៨ ដែល​ត្រូវ​អនុវត្ត​នោះ​រួម​មាន៖

  1. ការកំណត់​នូវ​លក្ខណៈ​ទឹក​ជំនន់​បច្ចុប្បន្ន និង​អនាគត ក្នុង​បរិបទ​​​ប្រែ​​ប្រួល​​​អាកាស​ធាតុ
  2. គម្រោង​សាក​ល្បង​ស្ដី​ពី ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយ​ទឹក​​ជំនន់
  3. ការកំណត់​អំពី​អនាគត នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​វាល​ទំនាប
  4. អនាគត​នៃ​របប​ទឹក​ជំនន់
  5. ការកំណត់​នូវ​ភាព​ខូច​ខាត ដោយ​សភាព​ការណ៍​ទឹក​ជំនន់​បច្ចុប្បន្ន និង​អនាគត
  6. ហានិភ័យ​នៃ​អនាគត​ទឹក​ជំនន់
  7. ការសិក្សា​គម្រោង​សាក​ល្បង សម្រាប់​រៀប​ចំ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​​ទឹក​​ជំនន់ និង
  8. ការរៀប​ចំ​ធ្វើ​ផែន​ទី​ទឹក​ជំនន់

និងពិភាក្សា​លើ​យន្ត​ការ​សម្រាប់​សហ​ការ​អនុវត្ត​ផែន​ការ​នេះ៕

Hits: 4256