Developed by Khmer Focus

សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្ដី​ពី ការ​វាយ​តម្លៃ​ភាព​រីក​ចម្រើន​នៃ​មន្ត្រី​​ជំនាញ​​វ័យ​ក្មេង របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ៣០-​៣១ ខែមីនា ឆ្នាំ២០១៥)

(CNMC-ICBP)

កំពង់ចាម៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា (CNMC) បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ភាព​រីក​ចម្រើន​នៃ មន្ត្រី​កម្ម​សិក្សា​ជំនាញ​វ័យ​ក្មេង របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ( MRC) នៅ​សាល​ប្រជុំ​ភ្នំប្រុស ខេត្ត​កំពង់ចាម ក្រោម​ការ​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង CNMC និង​មាន​ការ​ចូល​​រួម​ពី​មន្ត្រី​ទទួល​បន្ទុក HRD មក​ពី​ក្រសូង ស្ថាប័ន​ជា​សមាជិក អតីត​មន្ត្រី​ជំនាញ​វ័យ​ក្មេង​ដែល​ធ្លាប់​បំពេញ​កម្ម​សិក្សា (Junior Riparian Professional Project "JRP") នៅ​លេខា​ធិការ​ដ្ឋាន MRC ព្រម​ទាំង​មន្ត្រី​អគ្គ​​លេខា​​ធិការ​ដ្ឋាន CNMC និង​មន្ត្រី​ក្រុម​ការ​ងារ​វាយ​តម្លៃ​គម្រោង JRP ពី​លេខា​​ធិការ​​ដ្ឋាន MRC សរុប​ចំនួន ៣៥រូប។

គោលបំណង​រួម​នៃ​សិក្ខា​សា​លា​នេះ គឺ​ជា​ការ​ជួប​ជុំ​គ្នា​នៃ​អតីត​មន្ត្រី JRP និង​មន្ត្រី​​ទទួល​​បន្ទុក HRD មក​ពី​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ឋ ដើម្បី​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​​មន្ត្រី​ក្រុម​ការ​ងារ កម្ម​វិធី​​កសាង​សមត្ថភាព​ចម្រុះ អំពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​គម្រោង JRPs បញ្ហា​ប្រឈម មេរៀន​បទ​ពិសោធន៍ និង​កាលា​នុវត្ត​ភាព​ពី​គម្រោង JRP នេះ និង​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​វាយ​តម្លៃ​គម្រោង JRP ប្រមូល​​អនុសាសន៍​ពីអង្គ​សិក្ខា​សា​លា​នេះ សម្រាប់​ជា​សូចនាករ​អនុវត្ត​សកម្ម​ភាព​គម្រោង JRP នេះ​នា​ថ្ងៃ​អនាគត៕

Hits: 4289