សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ជំនាញសរសេរលិខិត របាយការណ៍ និងកំណត់ហេតុអង្គប្រជុំ (ថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០១៥)
(CNMC-ICBP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ជំនាញសរសេរលិខិត របាយការណ៍ និងកំណត់ហេតុអង្គប្រជុំ ដែលដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ CNMC និងមានសិក្ខាកាម ចូលរួមសរុបចំនួន ៣០នាក់ ជាមន្ត្រីមកពីក្រសួង-ស្ថាប័នជាសមាជិក និងមន្ត្រីអគ្គលេខាធិការដ្ឋាន CNMC ។
សិក្ខាសាលាបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១ បង្ហាញជូនពីគោលការណ៍គ្រឹះនៃការសរសេរលិខិត របាយការណ៍ និងកំណត់ហេតុប្រជុំ ទី២ ពង្រឹងសមត្ថភាពជំនាញរបៀបដឹកនាំអង្គប្រជុំ ធ្វើកំណត់ហេតុប្រជុំ និងរបាយការណ៍ជូនថ្នាក់ដឹកនាំ អង្គភាព និងស្ថាប័ន និងទី៣ ផ្តល់ឱកាសជូនសិក្ខាកាមចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការសរសេរលិខិតឆ្លើយតប ធ្វើរបាយការណ៍ និងកំណត់ហេតុអង្គប្រជុំ នៅតាមក្រសួង ស្ថាប័ននីមួយៗ៕
Hits: 4365