Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​អនុវត្ត​សកម្មភាព​ការងារ​វិមជ្ឈការ (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ០៥រូប មក​ពី​នាយក​ដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការអនុវត្តសកម្មភាពការងារវិមជ្ឈការ របស់គណ:កម្មកាទន្លេមេគង្គ។

កិច្ចប្រជុំនេះ​ផ្តោតជាសំខាន់ទៅលើការពិនិត្យឡើងវិញពីស្ថានភាពអនុវត្តន៍វិមជ្ឈការជំហានទី១​ & ២​ (Batch1 & Batch2) ពិភាក្សាពីបញ្ហាពាក់ព័ន្ធនានា​ ក្នុងដំណើការអនុវត្តសកម្មភាពនីមួយៗ នៃវិមជ្ឈការ និងស្នើសុំការយល់ព្រមលើសំណើដោះស្រាយមួយចំនួន និងទិសដៅការងារបន្ទាប់ដែលត្រូវអនុវត្តន៍៕

Hits: 534