សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការគ្រប់គ្រងជលផលឆ្លងដែន ក្នុងទន្លេមេគង្គ-សេកុង (ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧)
Category: Fisheries Programme
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការគ្រប់គ្រងជលផលឆ្លងដែន ក្នុងទន្លេមេគង្គ-សេកុង នៃប្រទេសកម្ពុជា និងប្រទេសឡាវ ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធពីកម្ពុជា ឡាវ និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖
១/ ធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពលើផែនការរួមគ្រប់គ្រងជលផល និងសកម្មភាពតាមដានផលចាប់លើប្រភេទត្រីចំនួន ០៥មុខ នៅទន្លេមេគង្គ និងសេកុង
២/ ពិភាក្សាដើម្បីបញ្ចប់ និងឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌបំពេញការងារ របស់ក្រុមសម្របសម្រួលជលផលចម្រុះឆ្លងដែនកម្ពុជា-ឡាវ៕
Hits: 2411