Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី ការ​កសាង​ផែនការ​សកម្មភាព​គម្រោង (ថ្ងៃទី ១៩-២០ ខែធ្នូ ឆ្នាំ២០១៧)

បាងកក៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី ការ​កសាង​ផែនការ​សកម្មភាព​គម្រោង សម្រាប់​អនុវត្តន៍​យុទ្ធសាស្ត្រ​ថ្នាក់តំបន់ស្តីពី ការគ្រប់គ្រងជលផល​ក្នុងអាងទន្លេមេគង្គក្រោម ដោយ​មានការចូល​រួមពី​ប្រទេស​ជា​សមាជិក MRC និង​មន្ត្រី​លេខាធិការដ្ឋាន MRC។

គោល​បំណង​នៃ​សិក្ខា​សាលា​នេះ​គឺ៖

- ពិនិត្យលើយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងគ្រប់គ្រងជលផលក្នុងអាងទន្លេមេគង្គ

- ពិភាក្សាបញ្ហាប្រឈមថ្នាក់តំបន់ និងឆ្លងដែនសម្រាប់ការគ្រប់គ្រងជលផល ក្នុងអាងទន្លេមេគង្គក្រោមសម្រាប់សេចក្តីព្រាងលើកទី១ នៃការកសាងផែនការសកម្មភាពគម្រោង

- ឯកភាពទៅលើជំហានបន្ទាប់ នៃដំណើរការពិគ្រោះយោបល់ សម្រាប់កសាងផែនការសកម្មភាព ដើម្បីអនុវត្តន៍៕

Hits: 2402