សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពទំនប់វារីអគ្គិសនី (ថ្ងៃទី ២៣-២៧ ខែមីនា ឆ្នាំ២០១៥)
(MRC-ISH)
វៀងច័ន្ទ៖ សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពទំនប់វារីអគ្គិសនី នៃកម្មវិធីនិរន្តរភាពវារីអគ្គិសនី បានប្រព្រឹត្តទៅនៅប្រទេសឡាវ ក្រោមការដឹកនាំរបស់តំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ពន្ធ័នៃប្រទេសជាសមាជិក និងបុគ្គលិក MRC សរុបចំនួន ៤៥រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ៨រូប រួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរងនៃ គ.ជ.ទ.ម.ក លោក ប៊ុន ណារិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លោក ថេង មារិទ្ធ ប្រធាននាយកដ្ឋានបញ្ញាតិកម្ម នៃអាជ្ញាធរអគ្គិសនី លោក ជី ចាន់រស្មី អនុប្រធាននាយកដ្ឋានវារីអគ្គិសនី នៃក្រសួងរ៉ែ និងថាមពល លោក ថាច់ សុវណ្ណា អនុប្រធាននាយកដ្ឋានអភិរក្សធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធីនៃ គ.ជ.ទ.ម.ក លោក ធួន សុខជា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹងនៃ គ.ជ.ទ.ម.ក និងលោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យធនធានរ៉ែ នៃអាជ្ញាធរទន្លេសាប។
គោលបំណងនៃសិក្ខាសាលាបណ្ដុះបណ្ដាលនេះគឺ បង្ហាញអំពី ១.) បណ្តាញទំនប់បណ្តាក់ ២.) ការគ្រប់គ្រងអាង និងការបញ្ជៀសទឹកជំនន់ ៣.) ការវិភាគជលសាស្ត្រ និងធារាសាស្ត្រសម្រាប់គ្រោងទំនប់ និង ៤.) ការវិភាគហានិភ័យ និងវាយតម្លៃជលសាស្ត្រសម្រាប់សុវត្ថិភាពទំនប់៕
Hits: 4426