Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៣ ស្ដី​ពី​ការ​កំណត់​​ផ្ទៃ​រង​អាង​​​ដែល​​មាន​ប្រព័ន្ធ​អេកូឡូ​ស៊ី​ងាយ​រង​គ្រោះ (ថ្ងៃទី​​ ០៧​-០៨ ​ខែមេសា ​ឆ្នាំ​២០១៥)

(MRC-ISH)

វៀតណាម៖ សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី៣ ស្ដី​ពី ការ​កំណត់​​ផ្ទៃ​រង​អាង ដែល​មាន​ប្រព័ន្ធ​អេកូ​ឡូស៊ី​​ងាយ​រង​គ្រោះ សម្រាប់​ការ​អភិវឌ្ឍ​ដោយ​និរន្តរ​ភាព នៃ​វារី​អគ្គិសនី​នៅ​លើ​ដៃ​ទន្លេ (Ecologically Sensitive Sub-Basins) ISH01 នៃ​កម្ម​វិធី​និរន្តរ​ភាព​វារី​អគ្គីសនី​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្រោម​ការ​ដឹក​នាំ​របស់​តំណាង​លេខា​ធិការ​​ដ្ឋាន​​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ដោយ​មាន​ការ​ចូល​រួម​ពី​​មន្ត្រី​​តំណាង​​ក្រសួង​ ស្ថាប័ន​ពាក់ពន្ធ័​នៃ​ប្រទេស​ជា​សមាជិក និង​បុគ្គលិក​ MRC សរុប​ចំនួន​ ៤០រូប​។ ​ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​​ចំនួន ០៧រូប រួម​មាន ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រងនៃ គ.ជ.ទ.ម.ក លោក ជា ណារិន ប្រធាន​នាយក​ដ្ឋាន​វារី​អគ្គិសនី នៃ​​ក្រសួង​រ៉ែ​ និង​ថាមពល លោក ឆេង ផែន អនុប្រធាន​ទទួល​បន្ទុក​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​ជល​ផល​ទឹក​សាប នៃ​រដ្ឋ​បាល​ជល​ផល លោក ស៊ុយ សុវណ្ណ អនុប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក សាខុន ប៉ូរី អនុប្រធាន​នាយក​ដ្ឋាន​បណ្ដា​គម្រោង និង​កម្មវិធី នៃគ.ជ.ទ.ម.ក លោក ទេស សុផារិទ្ធ ជំនាញ​ការ​ថ្នាក់​ជាតិ ISH01 និង​លោក សុខ ប៊ុនហេង ជំនាញ​ការ​ថ្នាក់​ជាតិ ISH02​។

គោលបំណង​នៃ​ការ​ពិគ្រោះ​យោបល់​នេះ​គឺ ការ​បង្កើត​ឧបករណ៍​សម្រាប់​ការ​​កសាង​​ផែន​ការ និង​ការ​គ្រប់​គ្រង ដើម្បី​ជួយ​កំណត់​នូវ​ផល​ប៉ះ​ពាល់​ពី​វារី​អគ្គិសនី ក្នុង​​ការ​ការ​ពារ​តំបន់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ងាយ​​រង​គ្រោះ (Ecologically Sensitive Areas) ការ​ធ្វើ​ឱ្យ​មាន​និរន្តរ​ភាព​វារី​អគ្គិសនី និង​កំណត់​ព្រំដែន​​ផល​ប៉ះពាល់​​លើ​​បរិស្ថាន និង​សេដ្ឋកិច្ច សង្គម នៅ​ពេល​ដែល​​វារី​អគ្គិសនី​​ត្រូវ​បាន​​អភិវឌ្ឍន៍៕

Hits: 2556