Developed by Khmer Focus

សន្និ​សិទ​បច្ចេក​ទេស​អន្តរ​ជាតិ​ស្តី​ពី កិច្ច​ការ​បរិស្ថាន​សម្រាប់​​គម្រោង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​ធំៗ ក្នុង​អាង​ទន្លេ​មេគង្គ-​ឡាន សាង (ថ្ងៃទី ០១-០២ ខែកក្កដា ឆ្នាំ២០១៥)

(MRC-ISH)

ហូជីមិញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ សហការ​ជា​មួយ​ប្រទេស​ចិន បាន​រៀប​ចំ​សន្និ​​សិទ​បច្ចេក​ទេស​អន្តរ​ជាតិ​ស្តី​ពី កិច្ច​ការ​​ពារ​បរិស្ថាន សម្រាប់​គម្រោង ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ ក្នុង​អាង​ទន្លេ​មេគង្គ-​ឡាន សាង នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល​ មន្ទីរ​ជំនាញ និង​​មន្រ្តី​​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ៥៥​រូប។​ ប្រតិភូ​​កម្ពុជា​​មាន​ចំនួន ០៧រូប ដែល​ចូល​រួម​សន្និ​សីទ ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​សន្និ​សិទ​គឺ ដើម្បី​ផ្លាស់​ប្តូរ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​​លើ​​កិច្ច​​ការ​​ពារ​​បរិស្ថាន ​ក្នុង​អាង​ទន្លេ​មេគង្គ ឡាន សាង និង​ការ​ពិគ្រោះ​យោបល់​​សម្រាប់​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​​នា​ពេល​អនាគត រវាង​អង្គការ​គ្រប់​គ្រង​អាង​ទន្លេ ឡាន សាង (ចិន) និង​គណៈ​កម្មការ​ទន្លេ​មេគង្គ​៕

 
Hits: 2098