កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកំណត់អត្តសញ្ញាណអេកូឡូស៊ី ក្នុងអនុអាង សម្រាប់ផែនការវារីអគ្គិសនី (ISH01) និងបង្កើតគោលការណ៍ណែនាំស្តីពី ការវាយតម្លៃពហុគោលបំណងនៃគម្រោងវារីអគ្គិសនី (ISH02) (ថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៥)
(MRC-ISH)
វៀងច័ន្ទ៖ គណៈកម្មាការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកំណត់អត្តសញ្ញាណអេកូឡូស៊ីក្នុងអនុអាង សម្រាប់ផែនការវារីអគ្គិសនី (ISH01) និងបង្កើតគោលការណ៍ណែនាំស្តីពី ការវាយតម្លៃពហុគោលបំណងនៃគម្រោងវារីអគ្គិសនី (ISH02) នៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គប្រចាំទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ។ ដោយឡែកសមាសភាពចូលរួមពីប្រទេសកម្ពុជាដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរ៉ែ និងថាមពល សរុបចំនួន ០៧រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១. បង្ហាញដោយសង្ខេបនូវការបំពេញសម្រាប់ការសិក្សាលើ ISH01, ISH02 ដែលមានរបាយការណ៍បញ្ចប់ការសិក្សាសាកល្បង និងរបាយការណ៍ ISH01, ISH02 បញ្ចប់ ដោយបញ្ចូលនូវអនុសាសន៍មួយចំនួន ២. សង្ខេបពីគោលការណ៍ណែនាំ និងវិធីសាស្ត្របច្ចេកទេស សម្រាប់ ISH01, ISH02 ៣. បង្ហាញពីផលប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រនៃ ISH01, ISH02 សម្រាប់អាងទន្លេមេគង្គទាំងមូល៕
Hits: 5214