Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី សេចក្តី​ព្រាង​គោល​ការណ៍​ណែនាំ​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​ទំនប់​វារីអគ្គិសនី និង​ការ​គ្រប់​គ្រង​ហានិភ័យ​នៅ​លើ​ទន្លេ​មេ និង​ដៃ​ទន្លេ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា ពិគ្រោះ​យោបល់​ថ្នាក់​ជាតិស្តី​ពី សេចក្តី​ព្រាង​គោល​ការណ៍​ណែនាំ​ សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ដោយ​ទំនប់​វារីអគ្គិសនី និង​ការ​គ្រប់​គ្រង​ហានិភ័យ​នៅ​លើ​ទន្លេ​មេ និង​ដៃ​ទន្លេ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​តំណាង​ក្រសួង-​ស្ថាប័ន​រដ្ឋាភិបាល​ មន្ទីរ​ជំនាញ និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ៣០​រូប។

គោលបំណងនៃសិក្ខាសាលាគឺ៖

  • ពិគ្រោះយោបល់លើលទ្ធផល​នៃម៉ូដែលកករ​ និងវារីអគ្គិសនី
  • ពិគ្រោះយោបល់លើលទ្ធផល​ករណីសិក្សាផលប៉ះពាល់បរិស្ថានដោយទំនប់វារីអគ្គិសនី និងការគ្រប់គ្រងហានិភ័យ​
  • ពិគ្រោះយោបល់លើលទ្ធផល​ការបញ្ជូលសេដ្ឋកិច្ចសម្រាប់កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយទំនប់វារីអគ្គិសនី
  • ពិគ្រោះយោបល់លើលទ្ធផល​ចូលរួមវាយតម្លៃ​ករណីសិក្សាសម្រាប់កាត់បន្ថយផលប៉ះពាល់​​ជម្រើស​ និងសេណារីយ៉ូ

Hits: 910