Developed by Khmer Focus

វេទិកា​ថ្នាក់​តំបន់​លើក​ទី៤ ស្តីពី ការ​អនុវត្ត​គម្រោង​វារីអគ្គិសនី ដែល​មាន​និរន្តរភាព (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​វេទិកា​ថ្នាក់​តំបន់​លើក​ទី៤ ស្តីពី ការ​អនុវត្ត​គម្រោង​វារីអគ្គិសនី ដែល​មាន​និរន្តរភាព ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ទាំង៤ ជា​សមាជិក គណៈ​កម្មការ​ទន្លេ​មេគង្គ ចិន មីយ៉ាន់ម៉ា អង្គការ​សង្គម​ស៊ីវិល ក្រុម​ហ៊ុន​វិនិយោគ​លើ​វិស័យ​ថាមពល និង​វិទ្យាស្ថាន​ស្រាវជ្រាវ។ ដោយ​ឡែក​ភាគី​កម្ពុជា​មាន ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងឧតុនិយម និង អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវេទិកានេះគឺ ផ្តោតសំខាន់លើការពិភាក្សាលើការអនុវត្កផែនការរអភិវឌ្ឍគម្រោងវារីអគ្គិសនី ក្នុងអាងទន្លេ ជាមួយដៃគូរអភិវឌ្ឍន៍៕

Hits: 2569