Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​បញ្ចប់​សំណើ​គម្រោង​ស្រាវជ្រាវ​រួមគ្នា លើ​ផល​ប៉ះពាល់​ផ្នែក​ជលសាស្រ្ត (ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំ និង​សម្របសម្រួល​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​បញ្ចប់​សំណើ​គម្រោង​ស្រាវ​ជ្រាវ​រួម​គ្នា លើ​ផល​ប៉ះពាល់​ផ្នែក​ជល​សាស្រ្ត ដែល​បណ្តាល​មក​ពី​គម្រោង​វារីអគ្គិសនី តាម​ដង​ទន្លេ​ឡាង​សាង មក​លើ​តំបន់​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក (កម្ពុជា ឡាវ ថៃ និង​វៀតណាម) និងមន្រ្តីលេខាធិការដ្ឋាន MRCS។

គោលបំណងនៃកិច្ចប្រជុំគឺ (១) បង្ហាញអំពីវឌ្ឍនភាពការងារសិក្សាស្រាវជ្រាវកន្លងមក (២) ពិភាក្សាលើ ការកែសម្រួលសំណើ វិធីសាស្រ្ត និងសកម្មភាព ក៏ដូចជាសមាសភាពក្រុមការងារពីប្រទេសជាសមាជិក និង (៣) ពិនិត្យ និងពិភាក្សាលើក្របខណ្ឌពេលវេលាសម្រាប់ផែនការស្រាវជ្រាវរួមគ្នា៕

Hits: 460