Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ (ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណ:​កម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​ស្តីពី ការ​បង្កើត​គោលការណ៍​ណែនាំ សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ដែល​បណ្តាល​មក​ពី​ទំនប់​វារីអគ្គិសនី លើទន្លេមេ (ISH0306) ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃ​ប្រទេស​ជា​សមាជិក ជំនាញ​ការ​នៃ​លេខាធិការ​ដ្ឋាន គណ:​កម្មការ​ទន្លេ​មេគង្គ ក្រុម​ការងារលេខាធិការដ្ឋាន ផ្នែកISH0306 និងដៃគូអភិវឌ្ឍន៍។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១). ណែនាំអំពីគោលការណ៍ណែនាំ ISH0306 មូលដ្ឋានចំណេះដឹង ករណីសិក្សាសាកល្បង និងអភិក្រមកាត់បន្ថយផលប៉ះពាល់ (២). ពិនិត្យឡើងវិញនូវគ្រោងប្លង់វិស្វកម្មវារីអគ្គិសនី និងការឆ្លើយតបផ្នែកប្រតិបត្តិការ និង (៣). ប្រមូលមតិយោបល់លើតម្រូវការស្រាវជ្រាវ និងបណ្តុះបណ្តាល៕

Hits: 2549