វិធីសាស្ត្រ និងឧបករណ៍កសាងផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអនុវត្តគម្រោងបង្ហាញ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤)
(CNMC-CCAI)
បាត់ដំបង៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រ និងឧបករណ៍កសាងផែនការ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអនុវត្តគម្រោងបង្ហាញ នៃកម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ របស់គណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីនៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ខេត្ត មានខេត្តព្រៃវែង និងខេត្តបាត់ដំបង សរុបចំនួន ២២រូប។
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងចំណេះដឹងរបស់មន្ត្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទៅលើរបៀប និងសំណុំឧបករណ៍សម្រាប់កសាងផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហើយយកចំណេះដឹងនេះ មកចូលរួមក្នុងការអនុវត្តគម្រោងបង្ហាញសាកល្បងស្តីពី ការប្រែប្រួលអាកាសធាតុក្នុងខេត្តបាត់ដំបង (បន្ស៊ាំនឹងភាពរាំងស្ងួត) និងក្នុងខេត្តព្រៃវែង (បន្ស៊ាំនឹងទឹកជំនន់)។
សិក្ខាកាមទាំងអស់នឹងមានការយល់ដឹងជាងមុនអំពី ភាពប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ការតាមដាន និងវាយតម្លៃសម្រាប់កសាងផែនការដូចជា៖ ការកំណត់អត្តសញ្ញាណនៃភាពប្រែប្រួលអាកាសធាតុ វាយតម្លៃផលប៉ះពាល់ កំណត់ជម្រើសនៃការបន្ស៊ាំ (វិភាគលើតម្លៃ និងផលប៉ះពាល់/ផលចំណេញ និងការវិភាគបែបលក្ខណៈចម្រុះ) ការកំណត់អទិភាពលើជម្រើសនៃការបន្ស៊ាំ ការបង្កើតផែនការសកម្មភាពលើការបន្ស៊ាំ និងអនុវត្តន៍៕
Hits: 4104