Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ (ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ទៅ​លើ​របប​ជលសាស្ត្រ ទឹក​ជំនន់ ភាព​រាំងស្ងួត និង​វារីអគ្គិសនី​នៃ​អាង​ទន្លេ។

សិក្ខា​សាលា​នេះ មាន​គោល​បំណងដើម្បី ប្រមូលនូវអនុសាសន៍សម្រាប់ការកែលំអរវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើរបបជលសាស្ត្រ ទឹកជំនន់ ភាពរាំងស្ងួត វារីអគ្គិសនី និងការសរសេរបញ្ចប់របាយការណ៍អំពីបញ្ហានេះ៕

Hits: 2615